Barcalona ឈ្នះ Sociedad ​ជិត​ឈ្នះ​​ពាន បន្ទាប់​ពី​​ Real Madrid ស្មើ Valencia

No Comments
ក្រុម​ FC Barcelona ខិត​ជិត​ឈ្នះ​ពាន​រង្វាន់​ La Liga ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ Real Sociedad ​២-០ ​នៅ​ Camp Nou ​កាល​ពី​យប់​មិញ​ ខណៈ​ដែល​​ក្រុម​គូ​ប្រជែង​ Real Madrid ភ្លាត់​បាន​ត្រឹម​ស្មើ ២-២ ទល់​នឹង​ Valencia ​នៅ​ Santiago Bernabéu ដែល​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ Barca នាំ​មុខ​៤​ពិន្ទុ​ និង​ត្រូវ​ការ​ឈ្នះ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​ឈ្នះ​ពាន​​រង្វាន់​លីក​កំពូល​អេស្ប៉ាញ​​នៅ​រដូវ​កាល​នេះ​តែ​ម្ដង។

2

3

​២​គ្រាប់​​ក្រុម​របស់​លោក​ Luis Enrique ​គឺ​រក​បាន​ដោយ​​ការ​តែត​របស់​ Neymar ​នៅ​នាទី​៥១ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ពី​ Lionel Messi។ ការ​ប្រកួត​បាន​បន្ត​រហូត​ដល់​នាទី​៨៥ ទើប​​កីឡាករ​បម្រុង​ Pedro ដែល​ទើប​ដូរ​ចូល​ជំនួស​ Alcántara do Nascimento ​នៅ​នាទី៨២​ ​ថែម​ឲ្យ​ម្ចាស់​ផ្ទះ​១​គ្រាប់​ទៀត ដោយ​ស៊ុត​ក្បាច់​ bicycle kick យ៉ាង​អស្ចារ្យ។

1

ចំណែក​ឯ​ក្រុម​ស្ដេច​ស Real របស់​លោក​ Carlo Ancelotti ​វិញ​ ត្រូវ​ក្រុម​ភ្ញៀវ​ Valencia ​នាំ​មុខ​ ២-០ មុន​នៅ​តង់​ទី​១ ​ដែល​រក​បាន​ដោយ​ Alcácer García ​នាទី​១៩ និង​ Fuego Martínez ​នាទី​២៦។ ប៉ុន្តែ​នៅ​ចុង​តង់​ទី​១ នាទី​៤៥ Cristiano Ronaldo ​មាន​ឱកាស​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ដែរ តែ​ត្រូវ​អ្នកចាំទី​ Diego Alves ​ជួយ​សង្គ្រោះ​បាន។ យ៉ាង​ណា​ក្ដី Real បាន​តាម​ស្មើ ២-២ វិញ​តង់​ទី​២ ​ដែល​រក​គ្រាប់​បាន​ដោយ​ Pepe ​នាទី​៥៦ និង​ Isco ​រក​បាន​នៅ​ចុង​ម៉ោង​នាទី​៨៤។

2881342300000578-0-image-a-127_1431199545099

2880FB6500000578-0-image-a-110_1431198898793

លទ្ធផល​នេះ​មាន​ន័យ​ថា Barcelona នឹង​ឈ្នះ​ពាន​បើ​អាច​ឈ្នះ​​ Atletico Madrid ​នៅ​សប្ដាហ៍​ក្រោយ ឬ​ក៏​ឈ្នះ​លើ​ Deportivo La Coruna ​នៅ​ចុង​សប្ដាហ៍​ចុង​ក្រោយ​ នៃ​រដូវ​កាល​នេះ។ ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​​នេះ​មិន​ទាន់​​ដឹង​​ថា អាច​ដំណើរ​ការ​បាន ឬ​អត់​​ទេ​ ប៉ុន្តែ​​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​​កំពុង​តែ​ព្យាយាម​ដោះ​ស្រាយ​ ជុំ​វិញ​​​ការ​ផ្អាក​ការ​ប្រកួត​​​នេះ៕

សូម​ទស្សនា​វីដេអូ (ចុច Watch on YouTube)៖








back to top