Van Gaal៖ ឥឡូវ​ខ្ញុំ​អាច​ញ៉ាំ​ស្រា មើល​ Liverpool យ៉ាង​ស្រួលហើយ

No Comments
លោក​ Louis van Gaal អ្នក​ចាត់ការ​​ក្រុម​ Manchester United បាន​និយាយ​ថា លោក​នឹង​ទស្សនា​ការ​ប្រកួត​ Liverpool ទល់​នឹង​ Chelsea យ៉ាង​​សុខ​ស្រួល ​អម​ដោយ​ស្រា​​១​កែវ​ដ៏​អស្ចារ្យ បន្ទាប់​ពី​បិសាច​ក្រហម​​របស់​លោក​ បាន​យក​ឈ្នះ​លើ Crystal Palace ២-១ ​នៅ​​កីឡដ្ឋាន Selhurst Park ​កាល​ពី​យប់​មិញ។

louis-van-gaal-manchester-united-premier-league_jedt6f604v561r8on43isivor

​ខ្សែ​បម្រើ​អេស្ប៉ាញ​ Juan Mata ​បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម​ភ្ញៀវ Man Utd នាំ​មុខ​មុន​តាំង​ពី​នាទី​១៩ ប៉ុន្តែ​ចូល​ដល់​តង់​ទី​ Jason Puncheon បាន​រក​គ្រាប់​​​​ឲ្យ​ម្ចាស់​ផ្ទះ​​តាម​ស្មើ​ ១-១ វិញ​ នៅ​នាទី​៥៧។ យ៉ាងណាក្ដី Marouane Fellaini បាន​តែត​យក​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​បិសាច​ក្រហម បាន​សម្រេច​នៅ​នាទី​៧៨ បន្ទាប់​ពី​ការ​បញ្ជូន​ដ៏​ល្អ​ពី​​ជើង​ Ashley Young។

សម្រាប់​ក្រុម​របស់​លោក​ Brendan Rodgers នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ Stamford Bridge ប៉ះ​ក្រុម​តោ​ខៀវ​ ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ និង​ត្រូវ​តែ​ឈ្នះ​ជា​​ដាច់​ខាត​ ដើម្បី​អាច​បន្ត​សង្ឃឹម​ Top 4 ទៀត​បាន។ ប៉ុន្តែ​​លោក Van Gaal វិញ ហាក់​គ្មាន​កង្វល់​ទៀត​ទេ ​ព្រោះ​ជឿ​ថា​ក្រុម​របស់​លោក​ នឹង​អាច​បាន​កៅអី​ Champions League ស្ទើរ​តែ​១០០%​ទៅ​ហើយ។

អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ចំពោះ​លទ្ធផល​នេះ ហើយ​វា​ធ្វើ​ឲ្យ​យើង​ជិត​ឈាន​ដល់​គោល​ដៅ​របស់​យើង​ហើយ។ ឥឡូវ​យើង​នឹង​ចាំ​​ទស្សនា​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ​ដោយ​នៅ​ខាង​មុខ​មាន​ស្រា​មួយ​​កែវ​ដ៏​អស្ចារ្យ និង​ចាំ​មើល​លទ្ធផល​ Liverpool និង​ Chelsea៕

288087F900000578-0-image-m-28_1431192981614

2880DA4E00000578-0-image-a-87_1431195880675

2880DAD500000578-0-image-a-86_1431195873096



back to top