Huawei P8 គឺជា smartphone ដែលដំណើរដោយប្រព័ន្ធ android ជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលមានលក្ខណៈសម្បត្តិសមរម្យ ការរចនាស្រស់ស្អាត និងតម្លៃធូរថ្លៃ បើធៀបទៅនឹង Samsung Galaxy S6 និង Apple iPhone 6។ ជាពិសេសទៀតនោះ គឺវាមានកម្រាស់ត្រឹមតែ៦,៤ ម.មប៉ុណ្ណោះ ខណៈដែល Galaxy S6 មានកម្រាស់៦,៨ ម.ម រីឯ iPhone 6 មានកម្រាស់៦,៩ ម.ម។
Smartphone ក្រុមហ៊ុនយក្សរបស់ចិន ដែលទើបតែបង្ហាញខ្លួនមួយនេះ អាចដំណើរការបានស៊ីម២, មានទម្ងន់ ១៤៤ក្រាម និងមានអេក្រង់ទំហំ៥,២អ៊ីញ។ ចំណែកឯ RAM វិញ មានទំហំធំសម្បើមដែរ រហូតដល់ 3 GB និងមានម៉េមូរីទំហំ16/64 GB។ រីឯកាមេរ៉ាក្រោយ មានទំហំ13 MP និងកាមេរ៉ាមុខ 8 MP។
Huawei P8 មាន៤ពណ៌គឺ ពណ៌ប្រផេះ និងពណ៌ Mystic Champagne មានទំហំម៉េមូរី 16 GB ចំណែកឯពណ៌ខ្មៅ និងពណ៌មាសមានទំហំម៉េមូរី 64 GB។ ចំពោះតម្លៃវិញ នៅប្រទេសអង់គ្លេស តម្លៃប្រមាណ៤០០ផោន (ជិត៦២០ដុល្លារ)៕
សូមទស្សនារូបរាងខាងក្រោម៖