Jack Ma៖ជោគជ័យ​​របស់​​​ Alibaba គឺ​ដោយ​សារ​​មនុស្ស​​ស្រី

No Comments

​​នៅ​ក្នុង​សន្និសីទ​​សកល​មួយ​និយាយ​ពី​ស្ត្រី​និង​ភាព​ជា​សហគ្រិន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​ស្ថាបនិក​និងជា​​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba លោក​ Jack Ma ​បាន​និយាយ​ថា ​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​​​លោក​​​គឺ​ដោយ​សារតែ​មនុស្ស​ស្រី។


18989_972990962741724_6341217578030129321_n


​​លោក​បាន​និយាយ​ថា ​មូលហេតុ​សំខាន់​​ដែល​ Alibaba ​​ទទួល​បាន​​ជោគជ័យ​ដល់​​សព្វ​ថ្ងៃ​នេះ ​គឺ​ដោយ​សារ​ស្ត្រី​​ព្រោះ​ថា​ ស្ត្រី​គឺ​ជា​កម្លាំង​ដ៏​សំខាន់​​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​លោក​ចង់​​​មាន​ន័យ​ថា ​ដើម្បី​ឈ្នះ​យុទ្ធសាស្ត្រ​ទីផ្សារ​បាន​លុះ​ត្រា​ណា​តែ​ឈ្នះ​ចិត្ត​ស្ត្រី​ជា​មុន​សិន។

​លោក​បាន​បន្ថែម​ទៀត​ថា​៖ “​អតិថិជន​ចម្បង​របស់​​ក្រុមហ៊ុន Alibaba គឺ​ស្ត្រី ដូច្នេះ​ហើយ​ទើប​យើង​​រៀប​ចំ​វេទិកា​នេះ​ឡើង​​ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពួក​គេ”។ ​​តាម​ស្ថិតិ​បង្ហាញ​ថា​អតិថិជន​​ជា​ស្ត្រី​បាន​កើន​ឡើង​លើស​៥០​ភាគរយ​នៃ​អតិថិជន​សរុប ​ហើយ​ពួក​គេ​គោរព​កិច្ច​សន្យា​ទិញ​​ជាង​​បុរស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះនៅ​ក្នុង​ក្រុមហ៊ុន​របស់​​លោក​​មាន​​ប្រហែល​ជា​​៤៩​ភាគរយ​​​​​​គឺ​មនុស្ស​ស្រី ហើយ​​​​​ក្នុង​ចំណោម​​នោះ​មាន​​​៣៤​ភាគរយ​​​​មាន​តួនាទី​​ខ្ពស់ ​រួមមាន​នាយិកា​ប្រតិបត្តិ, ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ និង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​​ជា​ដើម។

11230220_972991016075052_8168484989645442042_n


​ក្នុង​ឱ​កាស​​នោះ​ដែរ​លោក ​Ma ក៏​បាន​និយាយ​ដោយ​លើក​តម្កើង​ស្ត្រី​ដោយ​ថា៖ “​បុរស​ខ្លាំង​គឺ​ត្រូវ​តែ​​​ឲ្យ​តម្លៃ​ស្ត្រី​ ​គោរព​ស្រលាញ់​​​ពួក​គេ” ។​

​​ក្នុង​ព្រឹត្តិការណ៍​ចំនួន​ពីរ​ថ្ងៃ​ដែល​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហានចូវ​ ប្រទេស​ចិន​​​នោះ​ដែរ​ គឺ​ផ្ដោត​លើ​ភាព​ជា​សហគ្រិន​របស់​ស្ត្រី​ក្នុង​សម័យ​បច្ចេកវិទ្យា​​ ​​ហើយ​ក៏​​​​​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​​អ្នក​គ្រប់​គ្រង​​ជា​ស្ត្រី​ល្បីៗ ​៨០០ ​នាក់​ជុំវិញ​ពិភព​លោក។

​លោក​ Ma ​ជឿ​ថា​ អ៊ីនធឺណិត​នឹង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ច្រើន​​ក្នុង​អាជីវកម្ម​របស់​ពួក​គេ​ប្រសិន​បើ​ពួក​គេ​មាន​មាន​បំណង​សម្រេច​ក្ដី​ស្រមៃ​និង​ចក្ខុវិស័យ​លើ​ពាណិជ្ជកម្ម​ទាំង​នោះ៕


11058746_972990909408396_1973080366803399217_n

11140276_972990972741723_3206632952802160132_n

back to top