Neymar របស់ក្រុម FC Barcelona, Wayne Rooney របស់ Manchester United និង Harry Kane របស់ Tottenham Hotspur និងតារាបាល់ទាត់មួយចំនួនទៀត បានថតវីដេអូផ្សព្វផ្សាយស្បែកជើងស៊េរីថ្មីមួយ របស់ក្រុមហ៊ុន Nike គឺ Hypervenom II កាលពីម្សិលមិញ។
Nike បានចេញស៊េរី Hypervenom លើកដំបូងកាលពីឆ្នាំ២០១៣ ហើយសម្រាប់ម៉ូដែលថ្មីនេះ នឹងកាន់តែប្រសើរជាងមុន។ ក្នុងវីដេអូឃ្លីបនោះ កីឡាករទាំងអស់បានយល់ថា Hypervenom II គឺពាក់ទៅមានអារម្មណ៍ស្រួល មានភាពបត់បែនបានល្អ និងងាយស្រួលក្នុងការទាត់បាល់។
តារាឆ្នើមរបស់ប្រេស៊ីលវ័យ២៣ឆ្នាំ Neymar នឹងពាក់ស្បែកជើងថ្មីនេះលើកដំបូងរបស់ខ្លួន ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ឲ្យក្រុម Barcelona ទល់នឹង Athletic Bilbao នៅកីឡដ្ឋាន Camp Nou នាថ្ងៃទី៣០ ឧសភា ហើយនឹងពាក់ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Juventus នាទីក្រុងប៊ែរឡាំង នៅខែក្រោយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖